Posts

Showing posts from July, 2017

អត្តប្រយោជន៏និងមុខងារដំឡូជ្វា

មុខងារដំឡូងជ្វា ដំឡូងជ្វាជាប្រភពនៃ Manganese, មានផ្ទុកកំរិតវីតាមីន B6 ខ្ពស់ និង ប៉ូតាស្យ៉ូម, ជាតិដែក, ម៉ាញេស្យ៉ូម និង វីតាមីន D, វីតាមីន C និង E ជាដើម។ 1 .អត្ថប្រយោជន៍ចំពោះសុខភាព៖ – សំរួលក្រពះ – ប្រឆាំងនឹងការរលាក – ពោរពេញដោយសារជាតិចិញ្ចឹម – ល្អចំពោះសុខភាពបេះដូង – ជំរុញប្រព័ន្ធការពាររាងកាយ – សំបូរដោយ Beta-Carotene – ល្អចំពោះមុខងារសួត – បន្សាបជាតិពុល ដែលទទួលបានពីការញុំាអាហារ – គ្រប់គ្រងកំរិតជាតិស្ករក្នុងឈាម – ល្អចំពោះការរំលាយអាហារ – ពោរពេញដោយជាតិសរសៃ៕

វិធីមើលថែដើមក្រូចឆ្មាងោតមានផ្លែរច្រើនឹងដើមរឹងមាំ

វិធីមើលថែដើមក្រូចឆ្មាងោតមានផ្លែរច្រើនឹងដើមរឹងមាំ វិធីនេះធ្វើឲ្យកូនក្រូចឆ្មាមានសុខភាពល្អ មានឬសច្រើន ធន់នឹងការរាំង ការលិចទឹក ឆាប់លូតលាស់បានលឿន និងឆាប់បានផល។ * ការជ្រើសរើសពូជ៖ – ជ្រើសរើសពូជពីមែកក្រូចដែលមានផ្លែច្រើន ថ្លោស និងធ្លាប់មានផ្លែ – កាត់ដើមកូនក្រូចថ្លុងដែលបណ្តុះរួចស្រាប់ រើសយកដើមដែលមានទំហំប៉ុនខ្មៅដៃ – កាត់ទុកប្រវែងប្រមាណ ២ទៅ៣តឹក។ * សម្ភារៈត្រូវការ៖ – កូនកាំបិតមុតសម្រាប់កាត់ – ទុយោដែលយើងញ៉ាំទឹក – ថង់ប្លាស្ទិច។ * វិធីធ្វើ៖ – កាត់កូនក្រូចថ្លុងដែលបានបណ្តុះរួចទុកដើមប្រមាណ ២តឹក -​ ចិតកូនមែកសម្រាប់យកមកផ្សាំនេះឲ្យសំប៉ែតប្រវែងប្រមាណ ៤សង់ទីម៉ែត្រ – ពេលកាត់ហើយអាចដាក់ត្រាំទឹកបន្តិច និងត្រូវយកទៅផ្សាំភ្លាម -​ ពុះដើមនោះជាពីរចំកណ្តាលជម្រៅប្រមាណ ៤សង់ទីម៉ែត្រ – យកមែកពូជមកស៊កចូលចន្លោះនៃដើមនោះ – រំកិលទុយោឲ្យចំមុខតំណដើម្បីជួយទប់ដើមកុំឲ្យវារបេះចេញ – ១០ថ្ងៃ ក្រោយមកកាត់ថង់ប្លាស្ទិចបណ្តុះកូននោះចេញ រួចយកទៅបណ្តុះក្នុងថង់ដែលធំជាងនេះ – ត្រូវស្រោចទឹកជាប្រចាំ ១ខែក្រោយមកយើងអាចយកវាទៅដាំបានហើយ។

របៀបដាំដើមក្រូចឆ្មាដើម្បីអោយចេញផ្កានឹងផ្លែច្រើន

Image
រកបានហើយ សម្រាប់អ្នកដាំក្រូចច្រើនឆ្នាំហើយគ្មានផ្លែ! វិធីងាយៗអស់ប្រាក់តិចបំផុត ពិតជាមានប្រសិទ្ធភាពមែន! ជួយ share ចែកគ្នាដឹងផង! ពិតជាមានប្រសិទ្ធភាពមែនក្រូចដាំជិត៥-៦ឆ្នាំផ្លែ ផ្លែមិនលើសពី២-៣ទេ តែក្រោយពីលាយទឹកប៊ីចេងបាញ់ មិនដល់មួយសប្តាហ៍ផង ក៏ចេញផ្កា និងលាស់ត្រួយយ៉ាងច្រើនទៀតផង។ របៀបធ្វើ គឺលាយប៊ីចេង១ស្លាបព្រាបាយជាមួយទឹក២លីត្រ បាញ់លើដើម និងស្លឹកមួយថ្ងៃម្តង ឬពីរថ្ងៃម្តង រយៈពេលមួយអាទិត្យនឹងឃើញលទ្ធផលគាប់ចិត្ត។

សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ ស្នើ​បង្កើត​គណៈកម្មាធិការ​ពិសេស​ទម្លាក់ លោក ដូណាល់ ត្រាំ ពី​តំណែង

Image
សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ ស្នើ​បង្កើត​គណៈកម្មាធិការ​ពិសេស​ទម្លាក់ លោក ដូណាល់ ត្រាំ ពី​តំណែង តំណាងរាស្ត្រប្រជាធិបតេយ្យមួយក្រុមដឹកនាំដោយ លោក Jamie Raskin បានស្នើសុំបង្កើតគណៈកម្មាធិការពិសេសមួយ អនុឡោមតាមច្បាប់វិសោធនកម្មទី២៥ នៃរដ្ឋ ធម្មនុញ្ញអាមេរិក ដែលអនុញ្ញាតឱ្យមានការទម្លាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញពីតំណែងក្រោមហេតុផលអសមត្ថភាពផ្លូវចិត្តឬរូបសាស្ត្រក្នុងការដឹកនាំប្រទេស។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០១៧។ ជុំវិញសំណើនេះដែរ តំណាងរាស្ត្របក្សប្រជាធិបតេយ្យមកពីរដ្ឋ Maryland លោក Jamie Raskin បានពន្យល់ថា ពួកលោកមានបំណងបង្កើតគណៈកម្មាធិការពិសេសមួយមានសមាជិក ១១រូប ហើយដែលលោកផ្ទាល់ហៅថា «គណៈកម្មាធិការឃ្លំាមើលសមត្ថភាពប្រធានាធិបតី»។ គណៈកម្មាធិការនេះ មានគោលដៅត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ ដើម្បីកំណត់ថាតើលោក ដូណាល់ ត្រាំ មានសមត្ថភាពផ្លូវចិត្ត ឬក៏រូបសាស្ត្រ ក្នុងការបំពេញតួនាទីជាប្រធានាធិបតីដែរ ឬក៏យ៉ាងណា? ពោលគឺបើសិនជាគណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើងហើយបើសិនជា គេរកឃើញថាលោក ត្រាំពិតជាអសមត្ថភាពប្រាកដមែន នោះក្រុមតំណាងរាស្ត្របក្សប្រជាធិបតេយ្យ មុខជា

គ្រោះថ្នាក់ចរាចណ៍ ជិតដល់ព្រំដែនខ្មែរ

Image
នៅថ្ងៃទី ០២ ខែ កក្តដា ឆ្នាំ ២០១៧  មានគ្រោះថ្នាក់ចរាចណ៍ ជិតដល់ព្រំដែនខ្មែរ មានអ្នករងរបួសធ្ងន់និងស្រាល មូលហេតុ តៃកុងឡានដឹកពលករខ្មែរ ងុយដេក ហើយបុកពីក្រោយឡាន12 កៅអី ជនរងគ្រោះនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង។នាមធ្វើអោយពលករ                                     Add caption

នេះជាមូលហេតុដែលធ្វើអោយអ្នកជ្រុះសក់

Image
ក្រៅពី​ហេតុផល​តំណពូជ និង​កង្វះ​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​សក់ អ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ​ទម្លាប់​នៃ​ការ​ថែរក្សា​សក់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែល​វា​អាច​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ជ្រុះ ។ ខាងក្រោម​នេះ​គឺជា​កំហុសឆ្គង​មួយ​ចំនួន​ដែល​អាច​បណ្តាល​ឱ្យ​សក់​របស់​អ្នក​កាន់តែ​ស្តើង និង​ខូច ។ ១-​លាង​សក់​ជាមួយ​ទឹក​ក្តៅ  ទឹក​ក្តៅ​អាច​ដក​ជាតិ​ទឹក​ពី​សក់​របស់​អ្នក និង​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ខូច ។ អ្នក​គួរតែ​ប្រើ​ទឹក​ក្តៅ ឧ​ណ្ឌ​ៗ និង​ប្តូរ​ទឹក​ក្តៅ​ទៅ​ជា​ទឹក​ត្រជាក់​វិញ​នៅ​ពេល​ដែល​អ្នក​ចង់​លាង​សម្អាត​សក់ ។ ម្យ៉ាងទៀត​ទឹក​ក្តៅ​មិនល្អ​នោះ​ទេ​ចំពោះ​ស្បែក​ក្បាល​ដោយសារ​វា​អាច​កម្ចាត់​ប្រេង​ធម្មជាតិ​ដែល​មាននៅ​លើ​ស្បែក​ក្បាល​របស់​អ្នក ។ ២-​សិតសក់ ឬ​ស​ម្ងួ​ត​សក់​ខ្លាំង​ពេក  អ្នក​គួរតែ​ដឹង​ថា​សក់​របស់​អ្នក​ងាយ​នឹង​បែក​ចុង ឬ​ខូច​នៅ​ពេល​សើម ។ ការ​ចង​សក់​តឹង​ខ្លាំង សិតសក់​ខ្លាំង​ពេក​ឬ​ញី​សក់​ខ្លាំង​នៅ​ពេល​សក់​សើម​នឹង​ធ្វើ​ឲ្យ​ឫស​សក់​កាន់តែ​ខ្សោយ និង​នាំ​ឱ្យ​បញ្ហា​សក់​ជ្រុះ​កើតឡើង ។ ការ​ញី​សក់ និង​ស​ម្ងួ​ត​សក់​ខ្លាំង​ពេក​ក៏​ធ្វើ​ឲ្យ​សក់​ឆាប់​ខូច​ផង​ដែរ ។ ដើម្បី​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្

តើប្រាសាទអង្គរវត្តស្ថិតនៅខេត្តណា?ហើយកសាងនៅរជ្ជកាលណា?

Image
អង្គរវត្ត  ស្ថិតនៅក្នុង ខេត្តសៀមរាប  មានទីតាំងស្ថិតនៅ​ភាគខាង​ជើងនៃ​ក្រុង​សៀមរាប ក្នុងស្រុកសៀមរាប​ មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាម​ផ្លូវ​កូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជាប្រជុំ​អគារប្រាសាទ​ ព្រហ្មញ្ញសាសនា ​ធំ​បំផុត​និង​វិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសា​ទ​ត្រូវ​បាន​កសាង​ឡើង​ដោយ សូរ្យវរ្ម័នទី២  ដែលជាស្នាដៃដ៏ធំ​ចម្បង​អស្ចារ្យ​និងមានឈ្មោះ​ល្បី​ល្បាញ​រន្ទឺ​សុះសាយ ទៅគ្រប់ទិសទីលើ ពិភពលោក ។ សង់ឡើងនៅ​ដើម​សតវត្ស​ទី១២នៅ យសោធរបុរៈ  (សម័យបច្ចុប្បន្ន  អង្គរ )  អធិរាជាណាចក្រខ្មែរ  ជាប្រាសាទ​តំណាងនិងព្រះសុសាន​ចុងក្រោយ​របស់​ព្រះអង្គ​។​ ដែលងាកចេញពីប្រពៃណី សិវនិយម នៃព្រះរាជាមុនៗ អង្គរវត្ត​ដែល​ជំនួស​មកវិញ ឧទ្ទិសដល់ ព្រះវិស្ណុ ។ ជាប្រាសាទដែល​នៅគង់វង្ស​ល្អ​បំផុតនៅស្ថានីយនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់​ទុកនូវ​មជ្ឈ​មណ្ឌលសាសនាដ៏សំខាន់​មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន – ដំបូង​ព្រហ្មញ្ញសាសនាបូជាដល់ព្រះ វិស្ណុ  ក្រោយមក ពុទ្ធនិយម ។ ប្រាសាទ​នេះ​ស្ថិតនៅក្នុង​រចនាបថបុរាណជាន់ខ្ពស់កំពូលនៃ ស្ថាបត្យកម្ម ខ្មែរ ។ វាបាន​ក្លាយ​​ជានិមិត្តរូប កម្ពុជា  ដែលរំលេចលើ ទង់ជាតិរបស់ប្រទេស  ជារូបភាព​តំណាង​ប្រទេសជាតិ ខ្មែរ